គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួង​សុខាភិបាល​ប្រកាស​ថា​ មាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៥នាក់​ ដែល​ជាអ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួង​សុខាភិបាល​ប្រកាស​ថា​ មាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៥នាក់​ ដែល​ជាអ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ ក្រសួង​សុខាភិបាល​ប្រកាស​ថា​ មាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៥នាក់​ ដែល​ជាអ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​

    ភ្នំពេញ​៖ ក្រសួងសុខាភិបា​ល​ នៅព្រឹកថ្ងៃទី​១៧​ ខែធ្នូ ឆ្នាំ​២០២០​ បាន​​ចេញ​សេចក្ដីជូន​ព័ត៌មាន​​មួយ​ស្ដីពី​ស្ថានភាព​នៃ​ជំងឺកូវីដ​១៩​ ដោយ​បាន​បញ្ជាក់​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន ០៥នាក់​ ដែល​សុទ្ធ​តែ​ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​​ និង​មិន​មាន​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មីទេ​ សម្រាប់​ថ្ងៃ​ទី​១៦​ ខែធ្នូ ឆ្នាំ​២០២០​។

    អ្នក​ជំងឺ​កូវីដ​១៩​ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា​ ពីថ្ងៃទី​២៨​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​១៦​ ខែធ្នូ ឆ្នាំ​២០២០​ សរុប​មាន​ចំនួន​ ៤១​នាក់​ ដែល​ក្នុង​ចំនួន​នេះ មាន​អ្នក​ជាសះស្បើយ​ចំនួន ១៣នាក់ហើយ​។

    ជាមួយគ្នានេះដែរ​ ដោយសារ​មាន​បុរសម្នាក់​ជាអ្នក​ជំងឺកូវីដ​១៩​ (មុនពេល​រកឃើញ​ថាមាន​វីរុស​កូវីដ​១៩​) ធ្លាប់​បាន​ទៅ​អង្គុយ​ពិសារ​កាហ្វេ​នៅហាង​ឈ្មោះ Hidden Coffee ដែល​មាន​ទីតាំង​នៅហាង​លេ​ខ ១២៥​ ផ្លូវ​ ២០០២​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ក្រសួង​សុខាភិបាល​ សូម​អំពាវនាវ​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ចូល​ទៅ​ហាង​កាហ្វេ​នេះ នៅ​ថ្ងៃទី​០៤ធ្នូ វេលាម៉ោង​ ១៥ និង​៣០​នាទី ដល់​ម៉ោង​ ១៦និង​០០នាទី​រសៀល​ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​នៅវិទ្យា​ស្ថាន​ជាតិ​សុខភាព​សាធារណ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​ និង​សូម​លោក​អ្នក​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​​ផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ចំនួន​ ១៤ថ្ងៃ​ តា​ម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ហើយ​ត្រូវ​តាម​ដាន​​សុខភាព​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។

    សូមជម្រាប​ជូន​ថា គិតត្រឹម​ព្រឹក​ថ្ងៃទី​១៧​ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន ៣៦២ នាក់​ (ករណីនាំចូល​ ៣២១, ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា ៤១នាក់) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មានចំនួន​ ៣២៤ នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន​ ៣៨នាក់​ និង​មិនមាន​អ្នក​ស្លាប់​ទេ​៕

     

    អត្ថបទទាក់ទង