ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីស្ថានភាពនៃជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា និងមិនមានករណីជាសះស្បើយទេ សម្រាប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សរុបមានចំនួន ៤១នាក់ ដែលក្នុងចំនួននេះ មានអ្នកជាសះស្បើយចំនួន ៣០នាក់ហើយ។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦២ នាក់ (ករណីនាំចូល ៣២២នាក់, ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ៤១នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣៤៥ នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៨នាក់ និងមិនមានអ្នកស្លាប់ទេ៕