គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អគ្គនាយ​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​តម្លៃ​ស៊ុត ​ក្នុង​ទីផ្សារ​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០​ |
    អគ្គនាយ​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​តម្លៃ​ស៊ុត ​ក្នុង​ទីផ្សារ​កម្ពុជា អគ្គនាយ​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​តម្លៃ​ស៊ុត ​ក្នុង​ទីផ្សារ​កម្ពុជា

    ភ្នំពេញ​៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ត្អូញ​ត្អែ​ពី​ផលិត​ផល​ស៊ុត ​នៅ​ក្នុង​ស្រុក​លក់​មិន​ចេញ ពិ​បាក​រក​ទី​ផ្សារ​ ជា​ពិសេស​តម្លៃ​ស៊ុត​​ធ្លាក់​ថ្លៃ​ក្រោម​៣០០​រៀលក្នុង​មួយ​គ្រាប់ តាមរយៈ​ហ្វេសប៊ុក​របស់ឯកឧត្ដម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ​អគ្គនាយ​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ ​នៃ​ក្រសួង​កសិកម្ម នៅថ្ងៃ​ទី២​១ ​ខែធ្នូនេះ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​ពន្យល់​ពី​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​តម្លៃ​ស៊ុត​ធ្លាក់ថ្លៃ​។

    អគ្គនាយកដ្ឋាន​សុខភាពសត្វ​ និង​ផលិត​កម្ម​សត្វ​ បាន​ពន្យល់​ពីចំណុចមួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

    ទី១.អគ្គនាយកដ្ឋាន​សុខ​ភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ពុំដែលអនុញ្ញាតជាគោលការណ៍ ឲ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេស​ប្រទេស​វៀតណាម​ចូល​មកទីផ្សារកម្ពុជាឡើយ។

    ទី២.ចំពោះតម្លៃស៊ុតទាសម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជា ជាមួយនឹងប្រទេស​វៀតណា​ម​ ពោលគឺមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយឡែកស៊ុតទាធម្មតា មិន​បង្ក​កំណើត​នៅ​កម្ពុជា​តម្លៃ​២៨០រៀល ក្នុងមួយគ្រាប់ ចំណែកឯនៅប្រទេសវៀតណាម តម្លៃ​៣០០​រៀល​ក្នុង​មួយ​គ្រាប់​។

    ទី៣.ក្នុង​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ ​កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយ​កម្ម​វិធី​ជួប​ជុំ​ផ្សេង​ៗ​ត្រូវបានផ្អាក ដែលធ្វើឲ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយ ជាអតិបរិមានៅ​ពេល​ដែល​ការ​ចិញ្ចឹម​បក្សី​យក​ស៊ុត​មានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រពលរដ្ឋមួយចំនួនបែរ មកបរិភោគត្រីជំនួសឲ្យស៊ុតបក្សីវិញ។

    ទី៤.ក្នុង​ករណី​អាជីវករ ​អ្នក​ចិញ្ចឹម​សត្វ ជាពិសេសចិញ្ចឹមមាន់-ទាយកស៊ុត បានដឹង​ព័ត៌មាន​ពី​ការ​លួច​នាំចូល​ស៊ុតមាន់-ទាពីប្រទេសជិតខាង សូមទំនាក់ទមងទៅអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្ម​សត្វ ដើម្បីចុះអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និង​ផលិត​ផល​សត្វ​ស្រប​តាម​ច្បាប់​ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ៕

    អត្ថបទទាក់ទង