គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យពលករខ្មែរគោរពតាមការណែនាំរបស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០​ |
    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យពលករខ្មែរគោរពតាមការណែនាំរបស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យពលករខ្មែរគោរពតាមការណែនាំរបស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន

    ខណៈប្រទេសថៃ កំពុងមានការរីករាលដាលកូវីដ-១៩ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវ ដល់ពលករខ្មែរ ដែលកំពុងធ្វើកានៅប្រទេសថៃ ត្រូវគោរពតាមការណែនាំរបស់រដ្ឋាភិបាលថៃ ដើម្បីការពារ ខ្លួនពីការឆ្លងកូវីដ-១៩។

    តាមរយៈសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេស ថៃ បានលើកឡើងថា ដើម្បីគ្រប់គ្រង និងការពារមិនឱ្យមានការរីករាលដាលកូវីដ-១៩ ទៅលើពលរដ្ឋ បរទេសទាំងអស់ ក្រសួងការងារ បានចេញសេចក្តីប្រកាសស្នើសុំកិច្ចសហការពីនិយោជករោងចក្រ សហ គ្រាស និងក្រុមហ៊ុននានា គ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ត្រូវអនុវត្តវិធានការពីរចំណុច ទី១. ហាមចល័ត ពលករបរទេសចេញ-ចូលតំបន់ ដែលមានការរីករាលដាលកូវីដ-១៩ និងទី២. ត្រូវមានវិធានការការពារ និងត្រួតពិនិត្យសុខភាពពលករបរទេសជាប្រចាំ ហើយបើមានអាការៈខុសប្រក្រតីផ្សេងៗ គួរឱ្យពលករ នោះសម្រាកពីការងារ និងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាល ដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាម។

    សេចក្ដីប្រកាសព័ត៌មាន បានលើកឡើងទៀតថា ក្នុងពេលប្រទេសថៃ បានដាក់ចេញវិធានការបែបនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់ដល់ពលករខ្មែរ ឱ្យចូលរួមសហការ និងអនុវត្តនូវ វិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការ រីករាលដាល់កូវីដ-១៩បន្តទៀត។

    បច្ចុប្បន្ន ក្រសួងសុខាភិបាលថៃ បានរកឃើញកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ នៅទីក្រុងបាងកក និងខេត្តសាមុតសាខន ដែលជាទីប្រភពចម្លងដំបូង រកឃើញវិជ្ជមានកូវីដ-១៩រាប់រយករណី ដែលភាគ ច្រើនជាពលករមកពីប្រទេសមីយ៉ាន់ម៉ា។

    បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តសាមុតសាខន រាជរដ្ឋាភិបាលថៃ បានបង្គាប់ឱ្យបិទការ ចេញ-ចូល ចាប់ពីពេលនោះ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងត្រូវស្ថិតក្រោមការអនុវត្តបម្រាម គោចរ ចន្លោះម៉ោង១០យប់ ដល់៥ព្រឹក៕

    អត្ថបទទាក់ទង