គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកជំងឺកូវីដ​១៩ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា ចំនួន​ ០៣​នាក់ទៀត​បាន​ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |
    អ្នកជំងឺកូវីដ​១៩ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា ចំនួន​ ០៣​នាក់ទៀត​បាន​ជាសះស្បើយ​ អ្នកជំងឺកូវីដ​១៩ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា ចំនួន​ ០៣​នាក់ទៀត​បាន​ជាសះស្បើយ​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៥​ ខែធ្នូ ឆ្នាំ​២០២០នេះ​ ក្រសួងសុខាភិបា​ល​ បាន​​ចេញ​សេចក្ដីជូន​ព័ត៌មាន​​មួយ​ស្ដីពី​ស្ថានភាព​ នៃ​ជំងឺកូវីដ​១៩​ ដោយ​បាន​បញ្ជាក់​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន ០៣នាក់ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​មិនមាន​ករណីឆ្លង​ថ្មីទេ សម្រាប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។

    ករណី​ជាសះស្បើយ​ចំនួន​ ០៣​នាក់​ ជាអ្នក​ពាក់ព័ន្ធ​ព្រឹត្តការណ៍​សហគមន៍២៨វិច្ឆិកា រួមមាន​​៖

    – ស្ត្រីជនជាតិ​ខ្មែរ​ អាយុ ២៨​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅភូមិ​ម៉ាក់​ក្លឿង​ សង្កាត់​ច្បារអំពៅ១​ ខណ្ឌ​ច្បារអំពៅ ជាបុគ្គលិក​ហាង​ Pedro ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​​០២​លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរហេង​ និង​ហង់​សិន​។

    – បុរសជនជាតិខ្មែរ​ អាយុ ២៧​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅបឹង​ទំពន់​ ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ ជាអ្នក​ដែល​បាន​ចូល​ទៅហាង​ Pedro ផ្លូវ​ព្រះសីហនុ​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​​០២​លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យចេញពី​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ​-សូវៀត​។

    – ស្ត្រី​ជនជាតិ​ខ្មែរ​ អាយុ ២៦​ឆ្នាំ​​ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខណ្ឌ​ដូន​ពេញ ជាមិត្តភក្ដិ​របស់បុរស​ជនជាតិ​ខ្មែរ​ ដែលបាន​រកឃើញ​វិជ្ជមាន​វីរុសកូវីដ​១០​ ថ្ងៃ​ទី​០៨​ធ្នូ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​​០២​លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យចេញពី​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ​-សូវៀត​។

    សូមជម្រាប​ជូន​ថា អ្នក​ជំងឺ​កូវីដ​១៩​ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា​ ពីថ្ងៃទី​២៨​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​២៤​ ខែធ្នូ ឆ្នាំ​២០២០​ សរុប​មាន​ចំនួន​ ៤១​នាក់​ ដែល​ក្នុង​ចំនួន​នេះ មាន​អ្នក​ជាសះស្បើយ​ចំនួន ៣៦នាក់ហើយ។

    សូមបញ្ជាក់​​ថា គិតត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន ៣៦៣ នាក់​ (ករណីនាំចូល​ ៣២២, ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា ៤១នាក់) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មានចំនួន​ ៣៥៤នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន​ ០៩នាក់ និង​មិនមាន​អ្នក​ស្លាប់​ទេ​៕

    អត្ថបទទាក់ទង