គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អធិបញ្ជា​ឲ្យ​​ព្រះរាជ​អាជ្ញា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បន្ទាន់​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ការ​ប្រមាថ​អង្គព្រះមហាក្សត្រ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |
    រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អធិបញ្ជា​ឲ្យ​​ព្រះរាជ​អាជ្ញា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បន្ទាន់​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ការ​ប្រមាថ​អង្គព្រះមហាក្សត្រ​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អធិបញ្ជា​ឲ្យ​​ព្រះរាជ​អាជ្ញា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បន្ទាន់​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ការ​ប្រមាថ​អង្គព្រះមហាក្សត្រ​

    ភ្នំពេញ​៖ ឯកឧត្ដម​ កើត​ រិទ្ធ​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​​អធិបញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​ជាបន្ទាន់​ និង​តឹង​រឹង​បំផុត​លើ​ឈ្មោះ សម​ រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អង្គព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រម្ពុជា​។ នេះ​បើយោង​តាម​​លិខិត​មួយ​ច្បាប់​របស់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ផ្ញើ​ទៅ​លោក​ ច្រឹង​ ខ្មៅ ព្រះរាជអាជ្ញា​អមសាលា​ដំបូង​រាជធានីភ្នំពេញ​ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​ នេះ​។

    លិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀតចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»

    ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើកឡើង​ទៀត​ថា​ ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស។

    ឯកឧត្ដម​រដ្ឋមន្រ្តី បានបន្តថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ៕

    អត្ថបទទាក់ទង