ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងថ្មីទេ និងមានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយ ដោយបញ្ជាក់ថា មិនមានករណីឆ្លងថ្មីទេ និងមានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦៣ នាក់ (ករណីនាំចូល ៣២២, ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ៤១នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣៥៥នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៨នាក់ និងមិនមានអ្នកស្លាប់ទេ៕
អត្ថបទទាក់ទង