គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​អ្នក​ជំងឺកូវីដ​០៤​ នាក់​ទៀត​ បាន​ជាសះស្បើយ​ និង​មិន​មាន​ករណីឆ្លង​ថ្មីទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |
    ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​អ្នក​ជំងឺកូវីដ​០៤​ នាក់​ទៀត​ បាន​ជាសះស្បើយ​ និង​មិន​មាន​ករណីឆ្លង​ថ្មីទេ​ ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​អ្នក​ជំងឺកូវីដ​០៤​ នាក់​ទៀត​ បាន​ជាសះស្បើយ​ និង​មិន​មាន​ករណីឆ្លង​ថ្មីទេ​

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​ នេះ​ បាន​ចេញសេចក្ដីជូន​ព័ត៌មានមួយ​ ដោយ​បញ្ជាក់​ថា​ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មី ទេ និ​ងមាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៤នាក់​បន្ថែម​ទៀត​ ក្នុង​នោះ ០១នាក់​ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា និង​០៣​នាក់ទៀត​ជាអ្នក​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​។

    គិតត្រឹម​ម៉ោង​ ៧ព្រឹក​ថ្ងៃ​ទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​ កម្ពុជា​មានអ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន​ ៣៦៤នាក់ (អ្នក​ដំណើរ​ចូល​មក​កម្ពុជា ៣២៣នាក់ , អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ៤១​នាក់​) អ្នកជាសះស្បើយ​មាន​ ៣៦០នាក់​ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន​ ០៤នាក់​ និង​មិនមាន​ករណីស្លាប់​ទេ​៕

     

    អត្ថបទទាក់ទង