នាយករដ្ឋមន្ត្រីថៃ ផ្ញើលិខិតជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជា-ថៃ
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានផ្ញើលិខិតមួយច្បាប់ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជា-ថៃ។
ក្នុងសារលិខិត នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ថា « នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ»។
ខាងក្រោមនេះជាសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីថៃ៖
អត្ថបទទាក់ទង