អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថា ការផ្សាយព័ត៌មានរបស់វិទ្យុបរទេសមួយចំនួន គឺជាការការចោទប្រកាន់ដោយគ្មានភស្តុតាង
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមួយចំនួនជាពិសេសវិទ្យុបរទេសផ្សាយជាភសាខ្មែរអំពីការព្រួយបារម្ភចំពោះអំពើហិង្សា ឬការគំរាមកំហែងនយោបាយនៅកម្ពុជា គឺជាការការចោទប្រកាន់ដោយគ្មានភស្តុតាង និងហេតុផលច្បាស់លាស់ ផ្ទុយពីការពិត មានចរិតគុំកួន និងមានចេតនាទុច្ចរិត បំភ័ន្តសាធារណៈមតិជាតិ -អន្តរជាតិ ឲ្យមានការយល់ច្រឡំ និង បាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចនិងរាជរដ្ឋាភិបាល ដើម្បីកេងយកផល ប្រយោជន៍ផ្នែកនយោបាយ។
អត្ថបទទាក់ទង