គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «តើមានអ្វីនៅពីក្រោយការអូសបន្លាយនៃចលនា ទាមទារធ្វើបាតុកម្មខុសពេលវេលា?»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០​ |
    លិខិតមិត្តអ្នកអាន៖ «តើមានអ្វីនៅពីក្រោយការអូសបន្លាយនៃចលនា ទាមទារធ្វើបាតុកម្មខុសពេលវេលា?» លិខិតមិត្តអ្នកអាន៖ «តើមានអ្វីនៅពីក្រោយការអូសបន្លាយនៃចលនា ទាមទារធ្វើបាតុកម្មខុសពេលវេលា?»

    ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ក្រុម​ចលនា​ដែល​បង្កើត​ឡើងដោយ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នៅ​ក្រៅ​ប្រទេស​បាន​ប្រាប់​អ្នក​នយោបាយ​តុ​កាហ្វេ​ថា ​បណ្តាញ​រប៉េះរប៉ោះ​ក្នុង​ស្រុក​របស់​ពួក​គេគ្រោង​រៀប​ចំ​ធ្វើ​ បាតុកម្ម​បន្ត​ទៀត​នៅ​ថ្ងៃច​ន្ទ​ទី ​៧ ក​ញ្ញាខា​ងមុ​ខ​នេះ ដើ​ម្បីចិញ្ចឹម​ចលនា​របស់ខ្លួនទោះបីជា អាជ្ញាធរមាន​សម្ថកិច្ចបាន​ចេញ​ការ​បដិសេធ​ជាផ្លូវ​ការ​មិនអោយ​ពួក​គេ​ធ្វើបាតុកម្ម​ពី​ថ្ងៃ ​៧ដ​ល់​១៥​ កញ្ញា ​២០២០​ ខាងមុខ​ក៏​ដោយ​។

    អ្វីជា​ការកត់សម្គាល់នោះគឺថា នៅមុនពេលធ្វើបាតុកម្ម តំណាងរបស់​ពួក​គេ​៤​រូប​ មានទាំង​ព្រះសង្ឃ​មួយអង្គផង​បាន​ចូល​ជួប​ មន្ត្រីស្ថាន​ទូត​បរទេស​មួយនៅ ​ភ្នំពេ​ញ​ដើម្បី​ពិភាក្សា​ រាយការណ៍​ប្រាប់​អំពី​សកម្មភាព ​របស់​ខ្លួន​និង​សុំយោបល់​ណែនាំ​ពី​មន្ត្រី​បរទេ​ស​នោះ​ផងដែរ​។

    ទង្វើនេះ​សបញ្ជាក់​ឲ្យឃើញ​ថា ​បណ្តាញដែល​បង្កើត​ឡើងដោ​យ​ក្រុម​ឧទ្ទាមក្រៅ​ច្បាប់​ពីក្រៅប្រទេស​ដែល​ភាគ​ច្រើន​កំពុង​ជាប់​បណ្តឹង​តុលាការ​ និងមានដិកា​ចាប់​ខ្លួន​ផង​នោះ​ គឺ ពិតជា​ក្រុម​ចលនា​ខុសច្បាប់​ និង​បម្រើ​មហិច្ឆតា​បរទេស​ផង​ និង​មាន​បំណង​បង្ក​បញ្ហា​អុកឡុក​ពេល​បុណ្យ​ភ្ជុំបិ​ណ្ឌ​ និង​ក្នុង​ពេល​ដែល​ប្រជាពលរ​ដ្ឋ​ខ្មែរជាទូទៅ​កំពុងបន្ត​អនុវត្តផែន​ការ​នានា​តាម​ការណែនាំ​របស់​រដ្ឋាភិបាលដើម្បីបង្កាទប់ស្កាត់កុំឲ្យឆ្លង និងចម្លងជម្ងឺកូវីដ១៩។

    មេខ្លោងនៃចលនាខុសច្បាប់នេះក៍រួមមានទាំងអេង ឆៃអ៊ាង​ និង​មួរ សុខហួរ ផង​ដែរ​ដែល​កំពុង​តែ រត់គេ​ច​ខ្លួន​ទៅសម្ងំ​នៅ​ឯបរទេស បានបញ្ជាអោយក្រុមយុវជន​មួយក្តាប់​តូច​នេះ​ប្រកាន់​យក​នូវ​ទស្សនៈ​ជាយុទ្ធសាស្ត្រ​ថា ​«ត្រូវតែជំរុញបង្កើតបញ្ហា និង​បង្កបញ្ហា​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​» ពីព្រោះ​ពួក​គេ​យល់​ឃើញ​ថា ​ប្រសិន​បើ​មិន​ធ្វើ​ដូច្នេះទេ គឺមិន​អាច​ដោះ​ស្រាយ​បញ្ហា​ជា​ចង្កោម​បា​ននោះ​ឡើយ​។ បញ្ហា​ជា​ចង្កោម​ដែល​ពួក​គេ​ចង់​និយាយ​គឺ​ ការដោះ​ស្រាយ​ពិរុទ្ធភាព​របស់​ពួកគេ​ផង​, ដោះស្រាយ​ខ្មោច​បក្ស​ដែល​ស្លាប់​ទៅ​ហើយ​ក្រែង​អាច​រស់​ឡើង​វិញ​ផង​ និងដោះ​ស្រាយ​គោល​ដៅ​រប​ស់ចៅ​ហ្វាយ​បរទេស​ដែល​ចង់​លូកដៃកកូរ​កកាយ​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុ​ជាផ​ង​។

    ដើម្បីស​ម្រេច​គោល​ដៅ​នេះ កន្លងមក ពួកគេបានប្រើប្រាស់បណ្តាញក្នុងស្រុក ដើម្បីអុកឡុក​បង្កើត​បញ្ហានេះ​ឬ​បញ្ហា​នោះ​មិនចេះចប់។ លើការជាក់ស្តែង បន្ទិចពួកគេបង្កការ​ញុះញង់​ និងបំភ្លៃ​បញ្ហារឿង​ព្រំដែន បង្កបញ្ហារឿងបរិស្ថាន បង្កបញ្ហារឿងដីធ្លី ជាដើម។

    ទាំងអស់នេះសុទ្ធសឹងជារៀបវារៈ ដែលពួកគេបានរៀប​ចំ​ទុក​ និង​បាន​ធ្វើសកម្មភាព​ជា​បន្ត​បន្ទា​ប់​ពី​ព្រោះពួ​ក​គេយ​ល់​ឃើញថា បញ្ហាទាំងនោះគឺជារឿងរសើប ដែលងាយទាក់ទាញការចាប់ ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ក៏ដូចជាពីសហគមន៍អន្តរជាតិ។

    ម្យ៉ាងទៀត ពួកគេមានបណ្តាញអង្គការសង្គមស៊ីវិលដែលក្នុង នោះ មានមួយចំនួនជាអង្គការ​ខុស​ច្បាប់​ដែល​មាន​សន្តាន​ ប្រហាក់ប្រហែលគ្នាចាំជួយគាំទ្រនិងបន្ទរកាងពីក្រោយខ្នង ដោយ​ «ជ្រក​ក្រោមលេស ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរកយុត្តិធម៌សង្គម» ។

    ហេតុដូច្នេះហើយ ការជំរុញទាំងបំពានច្បាប់និងការហាមឃាត់ របស់សមត្ថកិច្ច​ដែល​មិន​អោយ​ធ្វើ​បាតុកម្ម ​ក៏​ជាអ្វីដែល​ពួកក្រុម ​យុវជ​នជ្រុល​និយមនៃចលនា ​ឧទ្ទាម​ក្រៅច្បាប់​នេះចង់ បានដែ​រ។ ហេតុអ្វី​? ​ពីព្រោះនៅពេលដែលពួកគេបង្កការអុកឡុក ហើយអាជ្ញាធរ រារាំង ពួកគេក៏ «ខិតខំប្រឹង​សម្តែង​ឈុត​ឆាក​ផ្សេង​ៗអោ​យដូច​ជាពិតមែ​នទែន»​ ដើម្បី​ឲ្យ​សាធារណៈមតិមើលឃើញថា អាជ្ញាធរបានប្រើអំពើហិង្សាទៅ លើពួកគេហើយមានក្រុមផ្សេងមួយទៀតរង់ចាំថតរូបកាត់ត បញ្ចូល​សំលេង​ធ្វើអត្ថាធិប្បាយ ដោយមួលបង្កាច់ បំភ្លៃនិងបំភ្លើស ដើម្បីផ្សព្វផ្សាយ​បំភាន់​ និង​បំពុល​សង្គម​។

    គៅលដៅចុងក្រោយដែលទាញចេញពីទង្វើបែបនេះ គឺគ្មានអ្វីក្រៅពីពួកគេចង់អូសក្រឡា​រុញច្រាន​ប្រទេស​ជាតិ​នេះ​ឲ្យ​ធ្លាក់​ទៅក្នុ​ង​សភាពវឹកវរ ចលាចល ដូចនៅប្រទេសថៃ ឬដែនដី​ហុង​កុង​ជា​ដើម​។

    គោល​ដៅសំខាន់មួយទៀតនៃការធ្វើចលនាទាំងបំពានច្បាប់របស់ក្រុមនេះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ខ្មែរ​ភ្លេច កូវីដ​ ១៩​ ដើម្បី​ឲ្យ​មេរោគ​នេះឆ្ល​ងរា​ល​ដាល​ចូលក្នុ​ង​សហគមន៍​ រហូត​ដល់​អាជ្ញាធរ​ទប់​លែង​ជាប់​ហើយ​ពួក​គេ​មាន​លេសបន្ទោស និងចោទប្រកាន់​ទំលាក់​កំហុស​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន អសមត្ថភាព និងបណ្តោយឲ្យកូវីដឆ្លងច្រើន ក្នុង​សហគមន៍​ និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ករ​ណី​ដែល​មាន​អ្នក​ស្លាប់​។ នៅ​ពេល​ដែល មាន​មនុស្ស​ស្លាប់​​ដោយសារ​កូវីដ ​១៩ ​ហើយ​ប្រសិន​បើសេដ្ឋកិច្ចកម្ពុជា ​រង​ផល​ប៉ះពា​ល់​ខ្លាំង​ ពួក​គេនឹង​មាន​ឱកាស​កាន់​តែច្រើន​ដើម្បី​ជាន់​ពន្លិច​រដ្ឋាភិបាល​។

    ប៉ុន្តែ ខ្ញុំយល់ថា ល្បិចកលទាំង អស់នេះ ទោះបីជាមានចរឹក លក្ខណៈទុច្ចរិតនិងពិសពុល យ៉ាង​ណា​ក៏​ដោយ​ ក៏មិនអាច រំលងពីក្រសែភ្នែករបស់អាជ្ញាធរ រដ្ឋាភិបាលបានឡើយ។

    ទោះបីជា​ពួក​គេខិតខំបន្លំខ្លួន ដោយជ្រកក្រោមស្លាកអង្គការ សង្គមស៊ីវិល ឬបន្លំធ្វើជា​សកម្មជន​ការ​ពារ​បរិស្ថា​ន សកម្មជនការពារព្រំដែន ឬ សកម្មជនរកយុត្តិធម៌សង្គមយ៉ាងណាក៏ដោយ ក៏​មិន​អាច ​បិទ​បាំងមុខមាត់និងធាតុពិតរបស់ពួកគេបានដែរ។

    ប្រភពពីអាជ្ញាធរ​មានសមត្ថកិច្ច​ក៏បានប្រាប់អ្នកនយោបាយតុកាហ្វេផងដែរថា វិធានការ ចាំបាច់​ និង​តឹង​រ៉ឹងចំពោះក្រុមនេះ នៅតែបន្តធ្វើដោយមិនបន្ធូរដៃឡើយពីព្រោះអាជ្ញាធរយល់ ឃើញថា វិធានការ​ទាំងនេះគឺ ដើម្បីការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះ ទោះជាក្នុង​តម្លៃណា​ក៏ដោយ​ និងទោះជាក្រុមនេះនិងបក្សពួករបស់គេនិយាយយ៉ាងណាក៏ដោយ ក៏មិន​សំខាន់​ជាង​សេច​ក្តី​សុខ របស់ប្រជាពលរដ្ឋនិងសង្គមជាតិ ទាំងមូលដែរ។

    លេសរបស់ពួកដែលកំពុងជំរុញចលនាអុកឡុកនេះគឺចោទថា ៖

    -រដ្ឋាភិបាលផ្តាច់ការ ! ប៉ុន្តែសួរថា បើផ្តាច់ការចំពោះជនមួយក្តាប់តូចដើម្បីការពារសេចក្តីសុខ របស់ពលរដ្ឋខ្មែរទូទាំងប្រទេស តើមានអ្វីត្រូវរារែកមិនហ៊ានធ្វើនោះ?

    -ពួកគេចោទរដ្ឋាភិបាលថា រំលោភសិទ្ធិមនុស្ស! ប៉ុន្តែ ចំណាត់ការចំពោះមនុស្សមួយក្តាប់តូចដែលចាំតែបង្កការញុះញង់និងអុកឡុកក្រឡុកសភាពការណ៍ប្រទេសជាតិ ជាថ្នូរនឹងការការពារសិទ្ធិមនុស្សមួយប្រទេសឲ្យរស់នៅក្នុងសុខ សន្តិភាព តើមួយណាសំខាន់ជាង?

    -ពួកគេស្រែកថារដ្ឋាភិបាល បំបិទសិទ្ធិក្រុមបាតករ ! ប៉ុន្តែ​ការបំបិទ​សិទ្ធិមនុស្ស​មួយ​ក្តាប់​តូចដែល​បំពានច្បាប់​​ និង​បំពានលើ សិទ្ធិអ្នកដទៃដើម្បីការពារសិទ្ធិ និង​សេរីភាព​របស់​មនុស្ស​មួយ​ប្រទេស​ឲ្យ​ធ្វើបុណ្យទាន​ដោយ​ ស្ងប់ស្ងាត់និងអាចដើរហើរ សប្បាយដោយសេរីដោយគ្មានការភ័យខ្លាច តើមានអ្វីដែលខុសឆ្គងនោះ?

    ខ្ញុំយល់ថា រដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែន គឺជា រដ្ឋាភិបាលដែលបាន​កើតចេញ​ពី​ការ​បោះឆ្នោត​គាំទ្រ​ដោយប្រជាពលរដ្ឋជាង ៨៣%  ហើយរដ្ឋាភិបាលនេះពិតជាមាន​និត្យានុកូល​ភាព​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ និង​មាន​កាតព្វកិច្ចការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកនាំអភិវឌ្ឍន៍ប្រទេសទៅតាមគោលនយោបាយដែលបាន ដាក់​ចេញ​មុន​ពេល​បោះឆ្នោត។ ក្នុងន័យនេះ ប្រការដែលអាជ្ញាធរ រដ្ឋាភិបាលនេះមិន​អនុញ្ញាត​ជា​ដាច់​ខាត​អោយជនណាឬក្រុម​ណាក៏​ដោយដែលធ្វើសកម្មភាព បំផ្លិចបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ បំផ្លាញ​សេចក្តីសុខ របស់ប្រជាពលរដ្ឋ និងជាពិសេស បំផ្លាញសន្តិសុខជាតិគឺជាការ សំរេច​ចិត្ត​ដ៏ត្រឹមត្រូវស្របច្បាប់ និង​ជា​ពិសេស​ស្រប​ស្ថាន​ភាព​ដែល​ប្រទេស​ជាតិ​កំពុង​ប្រឈម​មុខ​ពុះពារ​ដោះស្រាយ​បញ្ហា​ និង​ផលប៉ះពា​ល់​ដែល​ជាបច្ច័យ​នៃជម្ងឺ​រាតត្បាតជា សាកលកូវិដ ១៩។

    ដូច្នេះ អ្វីដែលនៅពីក្រោយចលនាបាតុកម្មណាមួយ ឬក៏សកម្មភាព ឬសេចក្តីថ្លែង​ការណ៍​ណា​មួយ​ដែល​មាន​ ចរិតបំផ្លិចបំផ្លាញដូចបានលើក ឡើងខាងដើម ចាំបាច់ត្រូវតែរង​វិធានការ​ក្តៅតាម​ផ្លូវ​ច្បាប់​ពីព្រោះកា​រ​បណ្តែត​បណ្តោយ​ឲ្យ​ក្រុម​នេះ ​រឺ​ក្រុម​នោះ​ធ្វើ​បាតុកម្ម​ រឺ សកម្មភាព​ក្រោម​ខ្សែញាក់​របស់​ពួក​ឧទ្ទាមក្រៅ​ច្បាប់​រឺ​ចៅហ្វា​យ​ បរទេស​ វាពិតជាប៉ះ​ពាល់ធ្ងន់ធ្ងរ​ណាស់​ដល់​អធិបតេយ្យជាតិ​ និងភា​ព​សុខ​សានរបស់ប្រជាជាតិនិងប្រជាជនខ្មែរយើង៕

     

    ដោយ : អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង