គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រលាន​យន្តហោះ​ខេត្ត​មណ្ឌលគិរី គ្រោង​នឹង​សាងសង់​​នៅ​ចុង​ឆ្នាំ​២០២១​នេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១​ |
    ព្រលាន​យន្តហោះ​ខេត្ត​មណ្ឌលគិរី គ្រោង​នឹង​សាងសង់​​នៅ​ចុង​ឆ្នាំ​២០២១​នេះ ព្រលាន​យន្តហោះ​ខេត្ត​មណ្ឌលគិរី គ្រោង​នឹង​សាងសង់​​នៅ​ចុង​ឆ្នាំ​២០២១​នេះ

    ភ្នំពេញ​៖ កម្ពុជា កំពុងសិក្សាសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី ដែលចុងឆ្នាំ២០២១នេះនឹងចាប់ផ្តើមសាងសង់ផ្លូវការហើយ​។នេះបើតាម​ការឲ្យដឹង​ពីឯកឧត្តម ស៊ីនចាន់ សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

    ឯកឧត្តម ស៊ីនចាន់ សិរីវុត្ថា បាន​មានប្រសាសន៍ថា​ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល គឺរាជរដ្ឋាភិបាលអនុញ្ញាតឱ្យសាងសង់អាកាសយានដ្ឋានថ្មីមួយទៀត ស្ថិតនៅខេត្តមណ្ឌលគិរី ដែលជាខេត្តនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា  ហើយក្រុមហ៊ុនឯកជន Powerchina International Group កំពុងសិក្សាលើគម្រោងក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីឈានដល់ការចរាចរលើតុរវាងក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ហើយនឹងបន្តឈានដល់កិច្ចព្រមព្រៀមសម្បទាន ទើបឈានដល់ការសាងសង់ ដូចនេះត្រូវចំណាយពេលវេលាយូរខែទៀតណាស់ ពោលគឺនឹងអាចឈានដល់ចុងឆ្នាំ២០២១នេះ ទើបចាប់ផ្តើមដំណើរការសាងសង់ព្រលានយន្តហោះនេះ​។

    អ្នកនាំពាក្យរូបនេះបន្តថា នៅពេលព្រលានថ្មីនេះកសាងរួចរាល់ នឹងផ្តល់ផលប្រយោជន៍ដល់វិស័យកសិ-ឧស្សាហ៍កម្ម,វិស័យ ទេសចរណ៍ វិស័យវិនិយោគ, វិស័យកសិកម្ម និងវិស័យដឹកជញ្ជួនទូទៅ ពិសេសគឺការធ្វើដំណើរកាន់តែមានភាពងាយស្រួល ដោយចំណេញពេលវេលាយ៉ាងច្រើនក្នុងការធ្វើដំណើរម្តងៗ

    គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តមណ្ឌលគិរីនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានត្រៀមដីរបស់រដ្ឋរួចស្រេចប្រមាណ៦០០ហិកតា ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ហើយខេត្តមណ្ឌលគិរី នៃតំបន់ភូមិភាគឦសាននេះនឹងក្លាយជាជំរើសទេសចរណ៍លំដាប់ទី៣ក្នុងប្រទេសកម្ពុជា បន្ទាប់ពីខេត្តជាប់មាត់សមុទ្រ ខេត្តកំពត ព្រះសីហនុ កែប កោះកុង និងខេត្តសៀមរាប៕

     

     

     

     

    អត្ថបទទាក់ទង