គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កងការពារព្រំដែនលេខ៦០១ បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១​ |
    កងការពារព្រំដែនលេខ៦០១ បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ កងការពារព្រំដែនលេខ៦០១ បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ

    ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់​បទ​ល្មើសផ្សេងៗ​ដែល​អាច​កើតមាន​ នៅ​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កងការពារព្រំដែនលេខ​៦០១ បន្តល្បាត​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ។

    ជាក់ស្តែងនៅព្រឹកថ្ងៃទីទី០៦ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ​កង​ការពារ​ព្រំដែន​លេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ចំនួន៧នាក់ ដឹកនាំ​ដោយ​ លោកវរសេនីយ៍ត្រី វ៉េង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ចុះល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

    គួរជម្រាបជូនថា ការចុះល្បាតគឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការដែលបានដាក់ចុះ ការពារឲ្យបាននូវសុខសន្តិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ។ ជាមួយនឹងការងារចុះល្បាតតាមគោលដៅ របស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់បានអនុវត្តខ្ជាប់ខ្ជួន នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព៕

    អត្ថបទទាក់ទង