ពលករខ្មែរមកពីថៃ ០២នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានប្រកាសថា មានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០២នាក់ បន្ថែមទៀតលើពលករខ្មែរមកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយទេ។
ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន០២នាក់នោះ ៖
- ជាបុរស អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
- ជាបុរស អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩សរុបចំនួន ៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣៦២នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ២៣នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង