គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​នគរបាលកម្ពុជា​ បញ្ជូន​ជនជាតិចិន ១៦នាក់​ ពាក់ព័ន្ធបទល្មើស​បង្ខាំងជំរិតទារប្រាក់ ​ទៅ​ប្រទេសខ្លួន​វិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១​ |
    ​នគរបាលកម្ពុជា​ បញ្ជូន​ជនជាតិចិន ១៦នាក់​ ពាក់ព័ន្ធបទល្មើស​បង្ខាំងជំរិតទារប្រាក់ ​ទៅ​ប្រទេសខ្លួន​វិញ ​នគរបាលកម្ពុជា​ បញ្ជូន​ជនជាតិចិន ១៦នាក់​ ពាក់ព័ន្ធបទល្មើស​បង្ខាំងជំរិតទារប្រាក់ ​ទៅ​ប្រទេសខ្លួន​វិញ

    ភ្នំពេញ៖ ជនជាតិ​ចិន​១៦​នាក់ ​ដែល​ជាប់​ពាក់​ព័ន្ធ​បទល្មើស​បង្ខាំង​ជំរិត​ទារប្រាក់​ និង​បង្ករបួ​ស​ស្នាមដោ​យចេ​តនា ​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើប​អង្គេត​ និង​អនុវត្ត​នីតិ​វិធី​ នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ​ធ្វើ​ការ​បញ្ចូន​ចេ​ញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ​ កាល​ពី​វេលាព្រឹក​ថ្ងៃ​ទី​១១ ​ខែ​មករា​ ឆ្នាំ​២០២១​ម្សិលមិញ ​។

    ការបញ្ចូន​ខ្លួន​ពួក​គេ​ទៅ​ប្រទេស​ដើម​ខ្លួន​វិញ​ គឺ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ឯក កែម ​សារិន​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី ​និង​ដោយ​មាន​ការ​សហការ​ចូល​រួម​ពី​ទទួល​យក​ទៅវិ​ញ ​ពី​សំណាក់តំ​ណាងស្ថា​ន​ទូត​ចិន ​និង​សមត្ថកិច្ច​នគរបាល​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​ ។

    ការប​ញ្ចូនខ្លួ​ន​ពួក​គេចេ​ញ​ពី​កម្ពុជា ​គឺ​បញ្ចូន​តាម​ជើង​យន្តហោះលេ​ខ​ ZH9046 ។ ទន្ទឹមនឹង​នោះ​ ការ​បញ្ចូន​ចេញ​នេះ ​គឺ​ពុំអ​នុញ្ញាត្តិ​អោយ​ចូល​មក​កម្ពុជា​វិញ​រយៈ​ពេល​៣​ឆ្នាំ ​តាម​ការ​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ ​៕ ប្រភព៖ BTV

    អត្ថបទទាក់ទង