ក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈមានអ្នកជាសះស្បើយ ០១នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយ បង្ហាញថា ក្រសួងមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីទេ សម្រាប់ថ្ងៃទី១៧មករា ខណៈមានអ្នកជាសះស្បើយ ១នាក់។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩សរុបចំនួន ៤៣៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៨៦នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៣នាក់ និងមិនមានអ្នកស្លាប់ទេ៕
អត្ថបទទាក់ទង