គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បើយ​ទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បើយ​ទេ ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បើយ​ទេ

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២១​ បាន​ប្រកាសថា​ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០២នាក់ ក្នុង​នោះម្នាក់ជាពលករ​មក​ពីប្រទេសថៃ និង​ម្នាក់ទៀត​ជាអ្នកធ្វើដំណើរចូលមកកម្ពុជា​ និង​មិនមាន​ករណីជាសះស្បើយទេ​។

    ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០២នាក់រួមមាន៖

    • កុមារាជនជាតិឥណ្ឌូនេស៊ី អាយុ ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប ជាកូន​ប្រុសរបស់បុរសអាយុ ៣៤ឆ្នាំ និងស្ត្រី អាយុ ៣៣ឆ្នាំ​ ដែលវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី​១៣ ខែមករា​ ឆ្នាំ​២០២១ ជាអ្នកដំណើរ​មក​ពីប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជើង​ហោះហើរ​នៅប្រទេស​សិង្ហបុរី មកដល់កម្ពុជា​នៅថ្ងៃទី​១២ មករា​ ២០២១​ លទ្ធផល​ធ្វើតេស្ត​វត្ថុសំណាករបស់​កុមារាខាងលើនេះ គឺវិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្ន​អ្នក ជំងឺត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាល​នៅមជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន រាជធានីភ្នំពេញ។
    • ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ​ មានអាសយដ្ឋាន​ស្នាក់​នៅភូមិគោរដ្ឋាន​ សង្កាត់​អំបិល ក្រុង​សិរីសោភណ្ឌ ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពីប្រទេស​ថៃ​ មក​ដល់​កម្ពុជា​នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើ​តេស្ត​វត្ថុសំណាក​លើកទី០២​ របស់ស្ត្រីរូបនេះ គឺវិជ្ជមានវីរុស​កូវី​ដ១៩ ហើយបច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

    គិតត្រឹម​ម៉ោង​ ៧ព្រឹកថ្ងៃទី​១៩ ខែមករា​ ឆ្នាំ​២០២១ កម្ពុជា​មានអ្នកមានវីរុសកូវីដ​១៩សរុបចំនួន ៤៤១នាក់​ ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយចំនួន ៣៨៦នាក់ អ្នកកំពុង​សម្រាកព្យាបាល ៥៥នាក់ និងមិនមានអ្នកស្លាប់ទេ៕

    អត្ថបទទាក់ទង