គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជានឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ នាចុងខែមករា ឆ្នាំ២០២១​ខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |
    កម្ពុជានឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ នាចុងខែមករា ឆ្នាំ២០២១​ខាងមុខនេះ កម្ពុជានឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ នាចុងខែមករា ឆ្នាំ២០២១​ខាងមុខនេះ

    ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) និងរដ្ឋបាលខេត្តសៀមរាប នឹងរៀប​ចំវេទិកា​ជាតិ​អេកូទេសចរណ៍​ជាតិលើកទី២ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន​អចិន្ត្រៃយ៍​ការងា​រ​ក្រុម​ការងារអន្តរក្រសួង (ក.គ.អ.អ) និងឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាអនុប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ)។

     

    អត្ថបទទាក់ទង