ក្រសួងវប្បធម៌ ប្រកាសផ្អាករៀបចំកម្មវិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស” និងអបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១”
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសផ្អាករៀបចំកម្មវិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស” និងអបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១”។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតជាសកលនៃមេរោគកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកការរៀបចំពិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស” និងអបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១” ដោយរក្សាទុកត្រឹមការរៀបចំ អបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១” តាមរយៈការបោះពុម្ភគំនូរផ្សាយការចងបដា ការផលិតឯកសារ និងវីដេអូ សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គម៕
អត្ថបទទាក់ទង