ថ្នាក់ដឹកនាំ ៣៩៣រូបហើយ បានបរិច្ចាគប្រាក់បៀវត្សរ៍ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ ៣៩៣រូបហើយ ដែលបានបរិច្ចាគប្រាក់បៀវត្សរ៍ ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ ជំហានទី២។ នេះបើយោងតាមរបាយការណ៍ របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ការប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍នេះធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបន្តកាត់ប្រាក់បៀវត្សរ៍ រយៈពេល ០៧ខែបន្ថែមទៀត ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការកាត់បៀវត្សរ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រយៈពេល០៧ខែនេះ គឺចាប់ពីខែកុម្ភៈ រហូតដល់ខែសីហា ឆ្នាំ២០២១៕
អត្ថបទទាក់ទង