គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-កូរ៉េខាងត្បូង​ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១​ |
    កម្ពុជា-កូរ៉េខាងត្បូង​ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ​ កម្ពុជា-កូរ៉េខាងត្បូង​ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ​

    ភ្នំពេញ៖ ឯក​ឧត្ដម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ Yoo Myung-hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ សាធារណរដ្ឋកូរ៉េ បាន​ប្រកាស​រួម​គ្នា​អំពីការ​បញ្ចប់​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​ប្រទេសទាំងពីរកម្ពុជា-កូរ៉េខាងត្បូង (CKFTA) តាមរយៈ​ប្រព័ន្ធវីដេអូ នាថ្ងៃទី​០៣​ ខែកុម្ភៈ ឆ្នាំ​២០២១​ ។ កម្មវិធីនេះក៏មានការចូលរួម​ផងដែរ​ពីសំណាក់​មន្ត្រីជាន់ខ្ពស់​ និង​ភ្ញៀវកិត្តិយស​មក​ពីស្ថាប័ន សាធារណៈ និង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំងពីរ។

    កិច្ចព្រមព្រៀង​នេះ​ មាន​គោល​បំណង​ពង្រឹង​ភាពជាដៃគូសេដ្ឋកិច្ច និង​ពង្រីកការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​មាន​ភាព​ទូលំទូលាយ​ ដោយផ្ដល់​ប្រយោជន៍​ឲ្យគ្នា​ទៅវិញទៅមក​ សំដៅ​បង្កើន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​សុខមាលភាព ប្រជាជន​ និង​ធុរកិច្ច​នៃ​ប្រទេសទាំងពីរ ឲ្យកាន់​តែ​ប្រសើរ​ឡើង​ថែមទៀត​។ បន្ថែមលើសពីនេះ​ប្រទេសទាំងពីរ​ជឿជាក់ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីនេះ អាចជួយស្ដារឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់ប្រទេស​ទាំងពីរ​បាន​ឆាប់រហ័ស​ ក្នុង​កំឡុង​ពេល​ និងក្រោយ​ពេល​ដែលមាន​ការ​រាតត្បាត​ជាសកល​នៃ​ជំងឺ​កូវីដ​១៩៕

    អត្ថបទទាក់ទង