មន្ទីរពេទ្យរដ្ឋចំនួន ៥ទីតាំង នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ភ្នំពេញ៖ កម្ពុជានឹងដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃស្អែកនេះ បន្ទាប់ពីជំនួយវ៉ាក់សាំងពីមិត្តចិន ៦០ម៉ឺនដូស កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
មន្ទីរពេទ្យរដ្ឋចំនួន ៥ នឹងចាប់ផ្ដើមយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដំបូងនៅថ្ងៃស្អែកនេះ៖
១- មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ឬមានឋានៈស្មើ
២- មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត
៤- មន្ទីរពេទ្យព្រះកេតុមាលា សម្រាប់កងទ័ព
អត្ថបទទាក់ទង