គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា​ចាប់ពីថ្ងៃទី​១៧ ដល់ ២៣ ខែកុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា​ចាប់ពីថ្ងៃទី​១៧ ដល់ ២៣ ខែកុម្ភៈ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា​ចាប់ពីថ្ងៃទី​១៧ ដល់ ២៣ ខែកុម្ភៈ

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២១។

    ក្រសួងបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

    * សីតុណ្ហភាពអប្បបរមា មានពី១៨-២១ អង្សាសេ

    * សីតុណ្ហភាពអតិបរមា មានពី៣០ -៣៣ អង្សាសេ

    * ថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន

    * សីតុណ្ហភាពអប្បបរមា មានពី១៧-២០អង្សាសេ

    * សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ

    * នៅថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត។

    ៣៖ តំបន់មាត់សមុទ្រ

    * សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C

    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C

    * នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ជាមួយនិងរលកមានកម្ពស់មធ្យមនៅ

    ខេត្តកោះកុង និងតំបន់ឆ្នេរ។

    ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះអាកាសធាតុត្រជាក់បន្តិចបន្តួច នាពេលព្រឹក ជាមួយនឹងខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់ជាមធ្យម៕

    អត្ថបទទាក់ទង