គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​១៨​ ខែកុម្ភៈ ឆ្នាំ២០២១​ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​រកឃើញ​ករណីវិជ្ជមាន​វីរុសកូវីដ១៩ ថ្មី ចំនួន​ ០៤​នាក់ ដែលសុទ្ធជាអ្នកដំណើរ​ចូលមក​ប្រទេស​កម្ពុជា និង​មិន​មាន​អ្នកជាសះស្បើយទេសម្រាប់​ថ្ងៃទី​១៧កុម្ភៈ។

    សូមជំរាបជូនថា​ អ្នក​ដំណើរ​ទាំង ០៤​នាក់​នោះ​រួមមាន ជនជាតិឥណ្ឌូនេស៊ី ០២នាក់ ជនជាតិចិន ០១នាក់ និង​ជនជាតិស្វីស ០១នាក់។ អ្នកទាំង ០៤នាក់​ត្រូវ​បាន​ធ្វើតេស្ត​លើ​វត្ថុសំណាក​ដោយ​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ នៃក្រសួងសុខាភិបាល លទ្ធផលគឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន​អ្នកជំងឺត្រូវបាន​ដាក់​ឲ្យសម្រាក​ព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ ឯចំណែក អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នក​ជំងឺ​ខាងលើ​ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុសកូវីដ​១៩ នោះត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ថ្ងៃ​។

    គិតត្រឹមម៉ោង​ ៧ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២១​ ប្រទេសកម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ៤៨៣នាក់​ ក្នុង​អ្នកដែលបាន​ព្យាបាលជាសះស្បើយ​ចំនួន​ ៤៧០នាក់​ អ្នក​កំពុងសម្រាកព្យាបាល​ចំនួន​ ១៣​ នាក់​ និង​មិនមាន​ករណីស្លាប់ទេ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង