គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        ក្រសួងសុខាភិបាល​ រកឃើញអ្នកឆ្លង​កូវីដថ្មី ៣៦នាក់ និង​មានអ្នកជាសះស្បើយចំនួន ៥៨នាក់

        ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១​ |
        ក្រសួងសុខាភិបាល​ រកឃើញអ្នកឆ្លង​កូវីដថ្មី ៣៦នាក់ និង​មានអ្នកជាសះស្បើយចំនួន ៥៨នាក់ ក្រសួងសុខាភិបាល​ រកឃើញអ្នកឆ្លង​កូវីដថ្មី ៣៦នាក់ និង​មានអ្នកជាសះស្បើយចំនួន ៥៨នាក់

        ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៣៦នាក់ ក្នុងនោះ៣៥នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ៥៨នាក់ សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១​ ។

        គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១៥៤១នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៨៩៨នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៦៤០នាក់ និង​មាន​ករណីស្លាប់ ០១នាក់​៕

         

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង