គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋបាលរាជធានី បន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់វឹង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១​ |
    រដ្ឋបាលរាជធានី បន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់វឹង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក រដ្ឋបាលរាជធានី បន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់វឹង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក

    ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីជូនដំណឹងមួយច្បាប់ឱ្យដឹងថា រដ្ឋបាលរាជធានីនៅតែបន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យបុរេទូទាត់ ឬហៅថា ការបង់ប្រាក់ទុកជាមុន ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១។

    សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដដែលនេះបានយោងលិខិតលេខ ៤៩៥ សហវ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់នៅរាជធានីភ្នំពេញ។

    ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សេចក្ដីជូនដំណឹងដដែលនេះបានបង្ហាញ និងសូមឱ្យប្រើប្រាស់លេខសំគាល់ អតិថិជន ដែលហៅថា ID មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិកលើទូរស័ព្ទដៃ ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា EMONEY, TrueMONEY, លីហួរវេរលុយ និងPIPay ជាដើម។

    សូមបញ្ជាក់ថា ក្នុងអំឡុង ខែតុលា ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ នៃការគ្រប់គ្រង សំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ដោយបានលុបចោលនូវយន្តការ នៃការប្រមូលថ្លៃសំរាមតាមវិក្កយបត្រអគ្គិសនី ហើយបានរៀបចំឱ្យអតិថិជនបង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងតាមប្រព័ន្ធអេឡិចត្រូនិកដោយស្វ័យប្រវត្តិវិញ៕

    អត្ថបទទាក់ទង