អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២៨នាក់ទៀតហើយ រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣១នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានចំនួន ២៨នាក់ និងមានអ្នកជាសះស្បើយ ០២នាក់។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៩០៩នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៨៤នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤២៥នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង