គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៥នាក់​ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ និង​មានអ្នកជាសះស្បើយ ២២នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |
    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៥នាក់​ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ និង​មានអ្នកជាសះស្បើយ ២២នាក់ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៥នាក់​ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ និង​មានអ្នកជាសះស្បើយ ២២នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៧៥នាក់ ក្នុងនោះ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ២២នាក់ សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១៥០៥នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៨៤០នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៦៦២នាក់ និង​មាន​ករណីស្លាប់ ០១នាក់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង