គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៥នាក់ និងមាន​អ្នកជាសះស្បើយចំនួន ០៤នាក់

        ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |
        ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៥នាក់ និងមាន​អ្នកជាសះស្បើយចំនួន ០៤នាក់ ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៥នាក់ និងមាន​អ្នកជាសះស្បើយចំនួន ០៤នាក់

        ភ្នំពេញ​​៖ ក្រសួងសុខាភិបាល​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃទី២១​ ខែមករា ឆ្នាំ​២០២១​នេះ​ បាន​ប្រកាសថា មានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ០៥​នាក់​ (៤នាក់ជាពលករមកពីថៃ, ១នាក់ជាអ្នកធ្វើដំណើរចូលមកកម្ពុជា) និង​មានអ្នកជាសះស្បើយចំនួន ០៤នាក់​។

        សូមជំរាបជូនថា គិតមក​ដល់ថ្ងៃនេះ​មាន​ពលករខ្មែរដែលធ្វើដំណើរ​មកពីប្រទេសថៃ ចំនួន​ ៨១នាក់ហើយ​ដែលត្រូវ​បាន​រកឃើញថា​ មានវិជ្ជមានវីរុសកូវីដ១៩ ក្នុងនោះស្រី៦២នាក់ ប្រុស ១៩នាក់។

        គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩​សរុបចំនួន​ ៤៥៣នាក់​ ក្នុងនោះ​អ្នក​ព្យាបាលជាសះស្បើយចំនួន ៣៩៦នាក់​ អ្នកកំពុងសម្រាកព្យាបាល​ចំនួន​ ៥៧នាក់ និង​មិនមាន​ករណីស្លាប់​ទេ​៕

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង