គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសកែតម្រូវពីចំនួន​អ្នក​ឆ្លងជំងឺកូវីដថ្មី​មកត្រឹម ៤៨នាក់​ ខណៈអ្នកជាសះស្បើយនៅ ១៥នាក់ដដែល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសកែតម្រូវពីចំនួន​អ្នក​ឆ្លងជំងឺកូវីដថ្មី​មកត្រឹម ៤៨នាក់​ ខណៈអ្នកជាសះស្បើយនៅ ១៥នាក់ដដែល ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសកែតម្រូវពីចំនួន​អ្នក​ឆ្លងជំងឺកូវីដថ្មី​មកត្រឹម ៤៨នាក់​ ខណៈអ្នកជាសះស្បើយនៅ ១៥នាក់ដដែល

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី​២១ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា ​បាន​​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយធ្វើការកែតម្រូវ​នូវចំនួន​អ្នក​ឆ្លង​ជំងឺកូវីដ១៩ មកនៅ ៤៨​នាក់ ក្នុងនោះ ៤៧នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និង​អ្នកជាសះស្បើយ​នៅចំនួន ១៥នាក់ដដែល​ សម្រាប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១៦៩០នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៩៥០នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៧២៥នាក់ និង​មាន​ករណីស្លាប់ ០៣នាក់​៕

    អត្ថបទទាក់ទង