សារាចរណែនាំស្ដីពីការទូងស្គរតាមវត្តអារាម ផ្សព្វផ្សាយដល់ពលរដ្ឋបង្កើតការប្រុងប្រយ័ត្នចំពោះការរាតត្បាតជំងឺកូវីដ១៩
ភ្នំពេញ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំទៅគ្រប់វត្តអារាមទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នា ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើតការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ឲ្យបាន៥ដងក្នុង១ថ្ងៃ តាមពេលវេលាកំណត់ដូចខាងក្រោម៖
- លើកទី១ នៅម៉ោង ៥ និង០០នាទីព្រឹក
- លើកទី២ នៅម៉ោង ១១ និង០០នាទីព្រឹក
- លើកទី៣ នៅម៉ោង ២ និង០០នាទីរសៀល
- លើកទី៤ នៅម៉ោង ៥ និង០០នាទីល្ងាច
- លើកទី៥ នៅម៉ោង ៨ និង០០នាទីយប់
អត្ថបទទាក់ទង