រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥នាក់ ខណៈមានអ្នកជាសះស្បើយ ២៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជាសះស្បើយចំនួន ២៣នាក់ សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ១៨៧២នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១០៥៦នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៨០៩នាក់ និងមានករណីស្លាប់ ០៥នាក់៕
អត្ថបទទាក់ទង