ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ស្ត្រីជនជាតិខ្មែរ ០២នាក់ ដោយសារជំងឺកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបង្ហាញថា មានស្ត្រីជាជនជាតិខ្មែរ ចំនួន ០២នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវីតដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ ១៦នាក់។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ដែលរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦និង៤០នាទីព្រឹក និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីព្រឹក។
លម្អិតព័ត៌មានសូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖