រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈមានអ្នកជាសះស្បើយ ១៦នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩នាក់ ក្នុងនោះ ៦៨នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមានអ្នកជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ២៥៤៦នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១២៥៦នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១២៧០នាក់ និងមានករណីស្លាប់ ១៦នាក់៕
អត្ថបទទាក់ទង