គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

រដ្ឋបាលរាជធានី ដាក់ឱ្យប្រើលេខទូរស័ព្ទ Hotline ដើម្បីឱ្យពលរដ្ឋអាចសួរសំណួរពីការដាក់បំរាមគោចរ

ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១​ |
រដ្ឋបាលរាជធានី ដាក់ឱ្យប្រើលេខទូរស័ព្ទ Hotline ដើម្បីឱ្យពលរដ្ឋអាចសួរសំណួរពីការដាក់បំរាមគោចរ រដ្ឋបាលរាជធានី ដាក់ឱ្យប្រើលេខទូរស័ព្ទ Hotline ដើម្បីឱ្យពលរដ្ឋអាចសួរសំណួរពីការដាក់បំរាមគោចរ

ភ្នំពេញ៖ បន្ទាប់ពីដាក់បំរាមគោចរ និងមានចម្ងល់ជាច្រើននោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់លេខទូរស័ព្ទ Hotline ដើម្បីឱ្យប្រជាពលរដ្ឋអាចទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបំរាមគោចរ ដែលបានដាក់ចេញនេះ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖

Hotline 1299

098 379 777

077 856 966

099 429 040

អ្នកនាំពាក្យសាលារដ្ឋបាលរាជធានីបានបន្ថែមថា ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតសាកសួរចូលទៅទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញបានផងដែរ មន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញរង់ចាំ និងធ្វើការឆ្លើយតបភ្លាមៗ៕

 

ពាក្យគន្លឹះទាក់ទង