គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទីប្រឹក្សា​រាជរដ្ឋាភិបាលមួយរូប​ តែងកំណាព្យខ្លីជូនពរសម្ដេចតេជោ​ ក្នុងថ្ងៃខួបកំណើតសម្ដេច ក្រោមចំណងជើងថា «សម្ដេចតេជោ​ បេះដូងកម្លោះ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១​ |
    ទីប្រឹក្សា​រាជរដ្ឋាភិបាលមួយរូប​ តែងកំណាព្យខ្លីជូនពរសម្ដេចតេជោ​ ក្នុងថ្ងៃខួបកំណើតសម្ដេច ក្រោមចំណងជើងថា «សម្ដេចតេជោ​ បេះដូងកម្លោះ» ទីប្រឹក្សា​រាជរដ្ឋាភិបាលមួយរូប​ តែងកំណាព្យខ្លីជូនពរសម្ដេចតេជោ​ ក្នុងថ្ងៃខួបកំណើតសម្ដេច ក្រោមចំណងជើងថា «សម្ដេចតេជោ​ បេះដូងកម្លោះ»

    ភ្នំពេញ​៖ នៅថ្ងៃទី​០៤​ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ទិត សុធា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ បាន​រៀបរៀង​នូវអត្ថបទកំណាព្យខ្លីមួយ​មានចំណងជើងថា​ «សម្ដេចតេជោ​ បេះដូងកម្លោះ» ដើម្បីជា​ការ​គោរព​ដឹងគុណ​ដ៏ធំធេង​បំផុត ក៏ដូចជាជូនពរចំពោះសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុងថ្ងៃខួបកំណើត​របស់សម្ដេច​។

    ឯកឧត្ដម​ ទិត សុធា បាន​សរសេរ និង​បង្ហោះនៅលើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ផ្ទាល់យ៉ាងដូច្នេះ៖

    «សម្តេចតេជោ បេះដូងកម្លោះ»

    ១៖ ថ្ងៃ៥មេសា ៧០ឆ្នាំមុន ទារកខ្សត់ធនកូនកសិករ បានចេញពីផ្ទៃម្តាយថ្លៃបវរ ព្រះកន្លោងល្អថែទាំរក្សា។

    ២៖ តេជោមានយសខ្ពង់ខ្ពស់អស្ចារ្យ តាំងពីកុមារ ហ៊ុន សែន ក្លាហាន ហែលឆ្លងឧបសគ្គគ្រោះថ្នាក់រាប់លាន អប់រំទូន្មានរៀនដឹកនាំជាតិ។

    ៣៖ បញ្ចប់សង្គ្រាមបង្ហូរឈាមខ្មែរ តេជោជ្រោងថែការពារ «សន្តិភាព» រំដោះជីវិតពីពួកពេជ្ឈឃាដ ប្រឹងស្រោចស្រង់ជាតិ ប្រៀបបានព្រះរស់។

    ៤៖ ឆ្នាំនេះតេជោអាយុ៧០ ទោះច្រើនមែនពិត តែដូចកម្លោះ កម្លាំងរឹងមាំប្រាជ្ញាមុតធ្លុះ ទឹកចិត្តសប្បុរសសង្គ្រោះខេមរា។

    ៥៖ ថ្ងៃរំលឹកខួបសម្តេចតេជោ នក្ខត្តឫក្សល្អសិរីសួស្តី រាជការគ្រប់ថ្នាក់ប្រជាប្រុសស្រី បួងសួងបារមីប្រោះព្រំឱ្យពរ។

    ៦៖ ខ្ញុំសូមបួងសួងព្រះរតនត្រ័យ គុណកែវទាំងបីប្រពៃបវរ វត្ថុស័ក្តិសិទ្ធិស្ថិតក្នុងនគរ សូមប្រសិទ្ធិពរ «តេជោសែនជ័យ»

    ៧៖ សម្តេចមានគុណច្រើនឥតគណនា ខិតខំពុះពារ ពលិកម្មសព្វថ្ងៃ ខ្វល់នឹងជំងឺកូវីដចង្រៃ រាល់យប់រាល់ថ្ងៃសម្តេចព្រួយចិត្ត។

    ៨៖ ដឹកនាំបញ្ជាចាត់វិធានការ ដើម្បីប្រជាបានរួចជីវិតប្រើអស់ថាមពលខ្វល់នឹងវិបត្តិ ទោះបីនឿយហត់លោកមិនដែលថ្ងូរ។

    ៩៖ ខ្មែរយើងមានភ័ព្វសំណាងអស្ចារ្យ ដោយគុណថ្លៃថ្លាសម្តេចតេជោ ដឹកនាំប្រទេសដោយព្រហ្មវិហារធម៌ ជាតិខ្មែរបវររុងរឿងថ្កុំថ្កើង៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង