គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    លទ្ធផលនៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC)

    លទ្ធផលនៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២​ |

    នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ។

    ៦ខែឆ្នាំនេះ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ១,២៩២លានដុល្លារ ស្មើនឹងជាង៥០% នៃផែនការច្បាប់ថវិកាជាតិ

    ៦ខែឆ្នាំនេះ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ១,២៩២លានដុល្លារ ស្មើនឹងជាង៥០% នៃផែនការច្បាប់ថវិកាជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២​ |

    នៅឆមាសទី១ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករបាន ១,២៩២លានដុល្លារ ស្មើនឹង៥០.០៨ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។ នេះបើតាមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

    អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

    អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២​ |

    ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

    លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧

    លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២​ |

    លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ និងកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ជាមួយរដ្ឋមន្ដ្រីការបរទេសនៃប្រទេសមេគង្គ-ឡានឆាង នៅថ្ងៃទី០៣-០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

    ទស្សនៈ៖ បើនិយាយពីសិទ្ធិមនុស្ស ត្រូវមើលសិទ្ធិរស់រានមានជីវិតជាមុន

    ទស្សនៈ៖ បើនិយាយពីសិទ្ធិមនុស្ស ត្រូវមើលសិទ្ធិរស់រានមានជីវិតជាមុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២​ |

    បើទោះបីមនុស្សជាតិ កំពុងរស់នៅក្នុងសម័យកាលទំនើបនាសតវត្សទី២១នេះហើយក៏ដោយ បញ្ហាជីវិតមនុស្សរស់នៅលើភពផែនដីនេះ វាមិនដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ ពីតំបន់មួយទៅតំបន់មួយ និងពីទ្វីបមួយទៅទ្វីបមួយ។ តំបន់ខ្លះ ប្រទេសខ្លះ និងនៅឧបទ្វីបខ្លះ កុំថាឡើយសិទ្ធិបញ្ចេញមតិ សិទ្ធិដើរហើរ ឬសិទ្ធិដទៃទៀត សូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនមានផង។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២​ |

    នៅព្រឹក ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

    លេខគណនីធនាគារ ABA សម្រាប់បរិច្ចាគថវិកា ដើម្បីចូលរួមយុទ្ធនាការបោសសំអាតមីននៅកម្ពុជា

    លេខគណនីធនាគារ ABA សម្រាប់បរិច្ចាគថវិកា ដើម្បីចូលរួមយុទ្ធនាការបោសសំអាតមីននៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២​ |

    លេខគណនីធនាគារ ABA សម្រាប់បរិច្ចាគថវិកា ដើម្បីចូលរួមយុទ្ធនាការបោសសំអាតមីននៅកម្ពុជា ABA BANK (ប្រាក់រៀល) Account Name: Ly Thuch and Seng Tieng Account Number: 004193716 ABA BANK (ប្រាក់ដុល្លារ) Account Name: Ly Thuch and Seng Tieng Account Number: 444445555

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ ត្រង់ចំនុចនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតអោយមានការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ៕

    សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា

    សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ លទ្ធផលនៃទស្សនកិច្ចលើកទីពីរ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី៣០ ខែមិថុនា-ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។