ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ |
25
ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញទទួលទង់អាស៊ានប៉ារ៉ាហ្គេម សម្រាប់ការធ្វើម្ចាស់ផ្ទះបន្ដវេណជាផ្លូវការ នាឆ្នាំ២០២៣ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ |
61
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យអភិវឌ្ឍនៅភ្នំតាម៉ៅ និងបញ្ឈប់ការឈូសឆាយដីព្រៃសួនសត្វភ្នំតាម៉ៅជាបន្ទាន់ ហើយត្រូវដាំដើមឈើឡើងវិញ លើដីដែលបានឈូសឆាយរួចហើយនោះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
48
ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើប្រាស់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
41
គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» បានបង្ហោះសារក្នុងន័យប្រដៅទៅអ្នកនយោបាយចាស់វស្សា ដែលជាទណ្ឌិតរត់ចោលស្រុក សំដៅលើ សម រង្ស៊ី ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
44
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ បានសម្រេចថានឹងមិនអញ្ជើញមីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២២ នៅកម្ពុជាទេ លុះត្រាតែមានការវិវឌ្ឍជាវិជ្ជមានគ្រប់គ្រាន់ លើកិច្ចព្រមព្រៀងទាំង ៥ចំណុច។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
54
ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពព្រឹកថ្ងៃទី៦សីហា ឯកឧត្តម ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានបានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត និងចង់ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសេដ្ឋកិច្ចនិងវិស័យដទៃទៀតរវាងប្រទេសទាំង២។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
50
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥សីហាម្សិលមិញ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
50
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាជាមួយ លោកជំទាវ Amanda Miling អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួង ការបរទេស កំមិនវែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
46
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី ក្នុង ឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ |
53
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៉ាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។