សម្តេចពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សំាងកូវីដ-១៩ ដូសទី៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានក្នុងចំនួនយ៉ាងច្រើនជាទីមោទនភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋ និងសង្គមទប់ទល់នឹងជំងឺដ៏សាហាវនោះ។