សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។