ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា និងពានហ៊ុន សែន ខាប់ អនុញ្ញាតឲ្យមានចូលទស្សនាវិញហើយ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យអ្នកចូលទស្សនាចំនួន ១០% នៃចំនួនកៅអីសរុបក្នុងពហុកីដ្ឋាននីមួយៗ និងត្រូវគោរពតាមវិធានការពាររបស់ក្រសួងសុខាភិបាល។