សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៦រូបផ្សេងទៀត។