កម្ពុជា ត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង សម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង សម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។