កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើនៅរសៀលថ្ងៃនេះ
ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅថ្ងៃទី១៦ ខែវិចិ្ឆកានេះ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។