គម្រោងសាងសង់ផ្សារទំនើប អ៊ីអនម៉លទី៣ ចំណាយថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ
ភ្នំពេញ៖ គម្រោងសាងសង់ផ្សារទំនើប អ៊ីអនម៉ល ទី៣ បានបើកការដ្ឋានជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម MASAHIRO MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។