សម្ដេចតេជោ ៖ ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង
ភ្នំពេញ៖ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងបានលើកឡើងពីគុណតម្លៃ នៃមនុស្សចាស់ថា ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង។