សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរ ទស្សន:គ្នាសំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។