ប្រតិបត្តិការ ៨០ម៉ោងធ្វើឲ្យអគារមួយចំនួននៅកោះពេជ្រក្លាយជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩
ភ្នំពេញ៖ តាមរយៈហ៊្វេសប៊ុកផ្លូវការ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រយៈពេល ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដោយបានរៀបចំអគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ (ប្រមាណជិត ១៨០០គ្រែ) ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩។