ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេទេ»!
លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវដែលកើតឡើងចំពោះគាត់ពេលនេះគឺជារឿងផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិនមែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បីសងថ្លៃជំពាក់គេហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។ មិនថាតែនៅកម្ពុជាទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវចាត់វិធានការបែបនេះដោយមិនលើកលែងឡើយ ចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់ ពីព្រោះនេះជាអំពើបោកប្រាស់។