គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    គណៈកម្មការអន្តរក្រសួងបានចុះសិក្សា និងពិនិត្យស្ថានភាពផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

    គណៈកម្មការអន្តរក្រសួងបានចុះសិក្សា និងពិនិត្យស្ថានភាពផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០​ |

    សៀមរាប​៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងាររបស់គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងគណៈប្រតិភូអន្តរក្រសួងអមដំណើរ ថ្នាក់ដឹកនាំខេត្ត បានចុះសិក្សា ពិនិត្យស្ថានភាពផ្លូវ និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលការអនុវត្តគម្រោងនេះ គឺជាផែនការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រកាសផ្តល់ថវិកា១៥០លានដុល្លា សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែ។